ការវាយប្រហារព្រះវិហារ Coptic នៅអេហ្ស៊ីប៖ ក្រុមឧទ្ទាម IS អះអាងទទួលខុសត្រូវ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៧

ក្រុមឧទ្ទាមអ៊ីស្លាម IS ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាប្រហារនៅវិហារគ្រិស្តសាសនា Coptic ប្រទេសអេហ្ស៊ីបដែលសម្លាប់មនុស្ស២៩នាក់ និង២៥នាក់ទៀតរងរបួសកាលពីថ្ងៃសុក្រ។ លោកប្រធានធិបតី Sisi បានឲ្យដឹងថាគាត់មិនអល់អែកក្នុងការវាយប្រហារតាមអាកាសក្នុងការប្រឆាំងភេរវករនៅគ្រប់ទីកន្លែង ហើយលោកប្រធានាធិបតីថែមទាំងអះអាងកាលពីថ្ងៃសុក្រថាលោកនឹងការពារប្រជាជនពីជិវិតឈ្លានពានរបស់ក្រុមភេរវករ។ លោកលើកឡើងបន្ថែមទៀតថាប្រទេសដែលគាំទ្រភេវរកម្មគួរតែទទួលការដាក់ទណ្ឌកម្ម ហើយលោកថែមទាំងអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យជួយលោកថែមទៀត។ ពាក់ព័ន្ធនឹងកាវាយប្រហារនេះក្រុមឧទ្ទាមអ៊ីស្លាម IS បានចេញមុខអះអាងថានៅពីក្រោយការវាប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here