ចាប់បានប្រអប់ផលិតពីគ្រឿងញៀននៅស៊ៀងហៃ

0

ប្រភពព័ត៌មានពី BBC  ចុះផ្សាយថ្ងៃទី ០៧  ខែ មិថុនា ឆ្នាំ២០១៧

មន្រ្តីមានសមត្ថកិច្ចនៅស៊ៀងហៃបានចាប់ខ្លួនស្រ្តីម្នាក់ដែលព្យាយាមរត់ពន្ធ គ្រឿងញៀន២កេះចូលក្នុងប្រទេសចិនដែលសុទ្ធតែជាសារធាតុកូកាអ៊ីន។ អាជ្ញាធរអាកាសយាន្តដ្ឋានបានស្កេនដោយប្រើកាំរស្មី X លើស្រ្តីម្នាក់ដែលធ្វើដំណើរតាមជើងយន្តហោះពីអាមេរិកខាងត្បូង។ ឧបករណ៍ស្កេនចាប់បានវិត្ថុខ្មៅងងឹតខុសពីធម្មតាក្នុងវ៉ាលីទោះបីជាវ៉ាលីទទេក៏ដោយ។ ការពិសោធន៍បានបង្ហាញឲ្យឃើញថាប្រអប់វ៉ាលីនេះផលិតចេញពីសារធាតុកូកាអ៊ីនចំនួន១០គីឡូក្រាម។ ករណីនេះកើតឡើងតាំងពីខែមេសា ប៉ុន្តែប៉ូលិសទើបតែធ្វើសេចក្តីរាយការណ៍។ អ្នកជួញដូរគ្រឿងញៀនបានរៀបចំគម្រោងជញ្ចូនគ្រឿងញៀនយូរមកហើយតាមវិធីសាស្រ្តផ្សេងៗ។ កាលពីលើកមុនប្តីប្រពន្ធ១គូរ ដែលគេចាប់បានប្រើវិធីសាស្រ្តជញ្ចូនគ្រឿងញៀនដោយរំលាយវាចូលស្រាជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here