ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០១៧
នៅក្នុងច្បាប់ដែលស្នើរថ្មី ប៉ូលិសនៅក្នុងប្រទេសអូស្រា្តលីនឹងអនុញ្ញាតឲ្យបាញ់ជនសង្ស័យនៅក្នុងឧប្បត្តិហេតុ “ទាក់ទងនឹងអំពើភេរវកម្ម” បើទោះបីជាការវាយប្រហារនេះមិនមានការគំរាមកំហែងក៏ដោយ។ ការស្នើរសុំច្បាប់ថ្មីនេះគឺដោយសារតែមានការវាយប្រហារពីក្រុមរដ្ឋអ៊ីស្លាម ហើយយុទ្ធសាស្រ្តប៉ូលិសដែលអាចធ្វើបាននោះគឺមានតែការចចារនៅពេលដែលមានការចាប់ចំណាប់ខ្មាំង។ លោក Berejiklian ប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងស៊ីដនីថា នៅក្នុងសំណើរដែលទំនងជាត្រូវអនុម័តនៅក្នុងសភាសម្រាប់ប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ប្រសិនបើមានអំពើដែលពាក់ព័ន្ធទៅនឹងអំពើភេរវកម្មកើតឡើង។ នាពេលបច្ចុប្បន្ននេះប៉ូលិសត្រូវរង់ចាំរហូតទាល់តែជនសង្ស័យទាំងនោះធ្វើសកម្មភាពគំរាមកំហែងជាមុនសិនដល់អ្នកដ៏ទៃ។ មន្ត្រីអាជ្ញាធរនិយាយថា ច្បាប់នេះនឹងផ្តល់អាទិភាពសម្រាប់ប៉ូលិសបន្ទាប់ពីមានការឡោមព័ទ្ធហាងកាហ្វេ Lindt Cafe ក្នុងទីក្រុងស៊ីដនីក្នុងឆ្នាំ២០១៤ដែលពេលនោះមនុស្ស៣នាក់ស្លាប់រួមបញ្ចូលទាំងចំណាប់ខ្មាំងក៏ស្លាប់ដែរ។ ពេលនោះប៉ូលិសត្រូវរង់ចាំប្រមាណជា១៦ម៉ោងមុនពេលដែលអ្នកវាយប្រហារសម្លាប់ចំណាប់ខ្មាំងទី១ ហើយប៉ូលិសក៏បាញ់សម្លាប់អ្នកវាយប្រហារនោះ ប៉ុន្តែបំណែកគ្រាប់កាំភ្លើងរបស់ប៉ូលិសក៏សម្លាប់ចំណាប់ខ្មាំងទី២ផងដែរ៕