អ្នកដឹកនាំថតភាពយន្តឯកសារ Beyond Beauty ស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាចក្រនៅតំបន់ Hualien

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៧

អ្នកថតរូបដ៏ល្បីឈ្មោះ Chi Po-lin ដែលជាអ្នកដឹកនាំថតខ្សែភាពយន្តឯកសារ Beyond Beauty៖ Taiwan from Above ក៏ជាជនរងគ្រោះម្នាក់ដែលស្លាប់ក្នុងចំណោមមនុស្ស៣នាក់កាលពីថ្ងៃសៅរ៍នេះនៅពេលដែលឧទ្ធម្ភាចក្រធ្លាក់នៅតំបន់ Hualien ប្រទេសតៃវ៉ាន់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់សម្តីចេញពីប៉ូលិសក្នុងតំបន់ Hualien និយាយថាមនុស្ស៣នាក់នៅលើឧទ្ធម្ភាចក្រធ្លាក់នៅពេលថ្ងៃត្រង់នៅក្នុងតំបន់ជ្រលងភ្នំ។ មនុស្ស២នាក់ទៀតដែលស្លាប់គឺជាអ្នកបើកយន្តហោះ និងជំនួយការផ្ទាល់របស់លោក Chi។ លោក Chi ត្រូវគេរាយការណ៍ថានៅលើឧទ្ធម្ភាចក្រនេះដើម្បីថតវីដេអូលើអាកាសសម្រាប់ខ្សែភាពយន្ត Beyond Beauty។ អាជ្ញាធរផ្នែកអាកាសចរណ៍និយាយថា ឧទ្ធម្ភាគចក្រនេះចាប់ផ្តើមប្រតិបត្តិការហោះហើរបានរយៈពេល១៥ឆ្នាំមកហើយ ទើបតែត្រូវបានត្រួតពិនិត្យផ្នែកម៉ាស៊ីនកាលពីខែមេសាក្នុងឆ្នាំនេះ។ អាជ្ញាធរកំពុងតែស៊ើបរកមូលហេតុនៃការធ្លាក់យន្តហោះនេះ។ ភាពយន្ត Beyond Beauty ផ្សាយនៅក្នុងប្រទេសសិង្ហបុរីនៅក្នុងឆ្នាំ២០១៤ និងជាភាពយន្តឯកសារអំពីទស្សនវិស័យពីលើអាកាស។ ភាពយន្តឯកសារនេះទទួលបានពានរង្វាន់ Golden Horse Awards ក្នុងឆ្នាំ២០១៣ និងឈ្នះពានរង្វាន់ Best Original Film Score ក្នុងឆ្នាំនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here