ក្មាន់កាំភ្លើងស្លាប់ក្រោយពេលវាយប្រហារនៅតារាងបាល់ទាត់នៅ Virginia

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៧

ក្មាន់កាំភ្លើងដែលបានបាញ់រះនៅតារាងបាល់កំឡុងពេលហ្វឹកហាត់នៅក្នុងក្រុង Washington DC ស្លាប់បាត់បង់ជីវិតហើយនេះបើយោងតាមលោកប្រធានាធិបតី Donald Trump។ ការវាយប្រហារដោយប្រើកាំភ្លើងនៅតារាងបាល់ទាត់មួយបានកើតឡើងនៅ Virginia។ គេកំណត់អត្តសញ្ញាណក្មាន់កាំភ្លើងមានឈ្មោះថា James T Hodgkinson។ ក្មាន់កាំភ្លើងរូបនេះស្លាប់ក្រោយពេលបាញ់តបតជាមួយប៉ូលីស។ ការបាញ់ប្រហារនេះបណ្តាលឲ្យមនុស្ស៥នាក់រងរបួសដែលក្នុងចំណោមអ្នករងរបួសនោះមានមន្រ្តី២នាក់ផងដែរ។ លោក Trump លើកឡើងថាការវាយប្រហារនេះឃោឃៅណាស់។ ព័ត៌មានខ្លះៗដែលភ្នាក់ងារសារព័ត៌មានប្រមូលបានទាក់ទងជាមួយជនសង្ស័យមាន៖
1. លោក James T Hodgkinson មានអាយុ ៦៦ ឆ្នាំ មកពី Belleville
2. ប្រពន្ធរបស់គាត់ប្រាប់ទៅភ្នាក់ងារសារព័ត៌មានថា James បានប្តូរទៅនៅ Virginia បានរយៈពេល២ខែ
3. អាខោនហ្វេសបុករបស់គាត់ឈ្មោះ anti-Republican និង anti-Trump rhetoric
4. លោកបានស្ម័គ្រចិត្តលើយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតីលោក Bernie Sanders
5.គាត់មានជាប់ទោសព្រហ្មទណ្ឌទាំងបទល្មើសចរាចរ និងការប្រើអំពើរ    ហិង្សា

LEAVE A REPLY

Please enter your comment!
Please enter your name here