ប្រធានអង្គការសហប្រជាជាតិ៖ “គ្មានដំណោះស្រាយយោធាទេនៅអាហ្គានីស្ថាន”

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៧

ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres និយាយកាលពីថ្ងៃពុធក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសដែលមានសង្គ្រាមហែកហួរថាវានឹងមិនមានដំណោះស្រាយយោធានៅក្នុងជម្លោះរបស់ប្រទេសអាហ្វហ្គានីស្ថាននោះទេក្រោយពេលដែលប្រជាជនជាច្រើនចាកចេញពីផ្ទះរបស់ពួកគេ។ ដំណើរទស្សនកិច្ចរបស់លោក Guterres ដំបូងបំផុតនៅក្នុងតំបន់ដែលមានភាពចលាចលផ្ទៃក្នុងរបស់ក្រុមបះបោរប្រឆាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមចម្រុះយោធាអន្តរជាតិដែលមានគម្រោងផែនការក្នុងការបញ្ជូនកងកម្លាំងទាហានរាប់ពាន់នាក់ដើម្បីជួយកងកម្លាំងនៅក្នុងអាហ្វហ្គានីស្ថាន។ ការគំរាមកំហែងនេះបង្កឲ្យមានវិបត្តិកាន់តែខ្លាំងឡើងចំពោះជនភៀសខ្លួន និងចំណាកស្រុកអន្តរជាតិដែលធ្វើឲ្យអង្គការសហប្រជាជាតិអំពាវនាវឲ្យមានការផ្តល់ថវិកាសង្គ្រោះជាបន្ទាន់។ លោក Guterres និយាយថាវិបត្តិនេះអាចដោះស្រាយបានដោយការបញ្ចប់សង្គ្រាម ហើយឲ្យប្រជាជនអាហ្វហ្គានីស្ថានដែលចំណាកស្រុកស្នាក់នៅក្នុងជំរុំបណ្តោះអាសន្ននៅជាយក្រុងកាប៊ុល។ អង្គការសហប្រជាជាតិនិយាយថាយ៉ាងហោចណាស់មនុស្ស១២៦,០០០នាក់ត្រូវបង្ខំឲ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណជា២១៨,០០០នាក់ត្រូវបញ្ជូនត្រឡប់ទៅផ្ទះវិញពីប្រទេសអ៊ឺរ៉ង់ និងប្រទេសប៉ាគីស្ថានក្នុងឆ្នាំនេះ។ អង្គការអន្តោប្រវេសន៍អន្តរជាតិប៉ាន់ប្រមាណថា​ យ៉ាងហោចណាស់ជនភៀសខ្លួន៦០០,០០០នាក់អាចនឹងបញ្ជូនត្រឡប់មកវិញនៅក្នុងឆ្នាំនេះ។ កងកម្លាំងអន្តរជាតិរាប់ពាន់នាក់នៅតែមានក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងការបណ្តុះបណ្តាល និងការជួយកងកម្លាំងអាហ្វហ្គានីស្ថានក្រៅពីប្រតិបត្តិការប្រឆាំងភេរវកម្ម។ ថ្មីៗនេះលោកប្រធានាធិបតី Donald Trump ទើបតែផ្តល់សិទ្ធិអំណាចដល់លោករដ្ឋមន្រ្តីក្រសួងការពារជាតិ Jim Mattis ក្នុងការរៀបចំកម្លាំងទ័ពនៅអាហ្វហ្គានីស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here