ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៧
ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់សិបនាក់ស្លាប់ខណៈយន្តហោះចម្បាំងអ៊ីរ៉ាក់បានវាយប្រហារតាមអាកាសដោយបំផ្លាញទីតាំងរបស់ពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុង Tal Afar ភាគខាងលិចរាជធានីម៉ូស៊ូល។ សេចក្តីថ្លែងការណ៍របស់សារព័ត៌មាន War Media Cel និយាយកាលពីថ្ងៃពុធនេះថាយន្តហោះចម្បាំងរបស់អ៊ីរ៉ាក់ចាប់ផ្តើមវាយប្រហារតាមអាកាសដោយបានបំផ្លាញកន្លែងលាក់អាវុធ ទីជម្រក កន្លែងផលិតគ្រាប់បែកកែច្នៃរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងទីក្រុងTal Afar និងបានធ្វើឲ្យពួកសកម្មប្រយុទ្ធរាប់សិបនាក់ស្លាប់។ កាលពីថ្ងៃអង្គារនេះក្រសួងការពារជាតិប្រកាសថាបានបំផ្លាញរថយន្តបង្កប់គ្រាប់បែកកែច្នៃចំនួន៣គ្រឿងដោយការវាយប្រហារតាមអាកាសក្នុងទីក្រុង Tal Afar ផងដែរ។ ទីក្រុងTal Afar គឺជាបន្ទាយដ៏សំខាន់ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមក្នុខេត្ត Nineveh។ ក្រុមសកម្មប្រយុទ្ធរងការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងមនុស្ស និងទីតាំងចាប់តាំងពីមានការវាយលុកបានចាប់ផ្តើមនៅពាក់កណ្តាខែតុលាដើម្បីដណ្តើមយកររាជធានីម៉ូស៊ូលមកវិញដែលជារាជធានីធំទី២របស់ប្រទេសអ៊ីរ៉ាក់ ហើយក៏ជាបន្ទាយដ៏រឹងមាំចុងក្រោយរបស់ពួកសកម្មប្រយុទ្ធក្នុងប្រទេសនេះ។ ភាគខាងកើតរាជធានីម៉ូស៊ូលត្រូវកាន់កាប់ឡើងវិញពីពួកក្រុមរដ្ឋអ៊ីស្លាមនៅក្នុងខែមករាបន្ទាប់ពីការវាយលុកដែលគាំទ្រដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមកាលខែតុលា។ កាលពីថ្ងៃអង្គារនេះប៉ូលិសសហព័ន្ធនិយាយថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១,២០០នាក់រួមទាំងមេដឹកនាំ២៧នាក់ និងអ្នកលបបាញ់២១៤នាក់ត្រូវបានសម្លាប់ចាប់តាំងពីប្រតិបត្ដិការប្រយុទ្ធចាប់ផ្តើមនៅភាគខាងលិចនៃរដ្ឋធានីម៉ូស៊ូល៕