ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧
ក្មាន់កាំភ្លើងបានសម្រុកចូលរមណីយដ្ឋានមួយក្នុងសាធារណរដ្ឋម៉ាលីសម្លាប់មនុស្ស និងបង្ករឲ្យរបួសនេះបើយោងតាមប្រភពមន្ត្រីសន្តិសុខប្រទេស។ ការវាយប្រហារនេះបណ្តាលឲ្យស្លាប់មនុស្ស២នាក់ និង២នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារធ្វើឡើងដោយក្រុមជីហាដនេះបើយោងតាមប្រភពលោក Salif Traore ប្រាប់បណ្តាញសារព័ត៌មាន AFP។ លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្រុមអ្នកវាយប្រហារទាំង៤នាក់ត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់។ យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យកម្លាំងសន្តិសុខរបស់រដ្ឋមន្រ្តីបានឲ្យដឹងថាមានភ្ញៀវ៣២នាក់ត្រូវគេជម្លៀសចេញពីរមណីយដ្ឋាននោះ៕