ប៉ូលីសអូស្រ្តាលីរកឃើញកាំភ្លើង Nazi ប្រើក្នុងសង្គ្រាមលោកលើកទី២នៅកន្លែងភ្លើងស្តុបចរាចរ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧

ប៉ូលិសអូស្រ្តាលីរកឃើញកាំភ្លើងជំនាន់សង្គ្រាមលោកលើកទី២នៅចំណុចភ្លើងស្តុបចរាចរ១កន្លែងដែលមានចម្ងាយប្រមាណជា១០០គីឡូម៉ែត្រពីទីក្រុងស៊ីដនី។ មន្រ្តីប៉ូលិសមានសមត្ថកិច្ចបានស្រាវជ្រាវឡានមួយនៅលើវិថី Central Coast of New South Wales នៅជិតក្រុងស៊ីដនីកាលពីយប់ថ្ងៃអាទិត្យ។ ប៉ូលិសរកឃើញកាំភ្លើងតូចមួយម៉ាក MP៤០ និងបង់ដែលមានគ្រាប់ចំនួន៦០គ្រាប់។ MP៤០ ជាប្រភេទកាំភ្លើងដែលផលិតឡើងនៅក្នុងក្រុមហ៊ុន Nazi ហើយការផលិតមានចំនួនរាប់លានគ្រឿងក្នុងកំឡុងពេលមាន សង្គ្រាមលោកលើកទី២។ បុរសវ័យ៤០ឆ្នាំម្នាក់ដែលជាអ្នកដំណើរក្នុងរថយន្ត ត្រូវបានគេចោទប្រកាន់ពីបទដឹកជញ្ចូនអាវុធហាមឃាត់។ ប៉ូលិសបានឲ្យដឹងថា គេបដិសេធមិនឲ្យបង់ប្រាក់ធានាបុរសម្នាក់នោះ និងត្រូវចូលបង្ហាញខ្លួននៅមុខតុលាការនៅថ្ងៃច័ន្ទ។ គេបានធ្វើកោសល្យវិច្ឆ័យមួយលើកាំភ្លើងនោះគឺដើម្បីឲ្យដឹងថាកាំភ្លើងនោះមានជាប់ពាក់ព័ន្ធក្នុងករណីណាមួយឬទេ។ កាំភ្លើងនេះបាត់កាណុង ប៉ុន្តែប៉ូលិសពិនិត្យលើកដំបូងបានឲ្យដឹងថាកាំភ្លើងនេះត្រូវតាមលំដាប់មុខងារដំណើរការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here