ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៧
យ៉ាងហោចណាស់មានមនុស្ស១០០នាក់ស្លាប់ក្នុងមជ្ឈមណ្ឌលអាហ្រ្វិកកណ្តាល បន្ទាប់ពីមានបទឈប់បាញ់គ្នាបានមួយថ្ងៃរវាងក្រុមឧទ្ទាម និងរដ្ឋាភិបាល។ កាលពីថ្ងៃចន្ទមានកិច្ចចរចាពីបទឈប់បាញ់គ្នាធ្វើឡើងនៅទីក្រុងរ៉ូមដែលក្នុងនោះមានទាំងការចរចាឈប់បាញ់គ្នាភ្លាមៗផងដែរ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារព័ត៌មានថាការវាយប្រហារគ្នាបានចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារ៍រវាងកម្លាំងយោធា Balaka ជាមួយនឹងក្រុមឧទ្ទាមមានឈ្មោះថា FPRC ដែលជាក្រុមមួយរបស់ចលនា Seleka។ ចៅហ្វាយក្រុង Bria ដែលនៅភាគឦសានរាជធានីបាននិយាយថាសាកសពមនុស្សស្លាប់នៅពាសពេញផ្លូវ។ ការប៉ះទង្គិចគ្នានេះបានសម្លាប់មនុស្សយ៉ាងហោចណាស់១០០នាក់ និងបណ្តាលឲ្យមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួសសម្រាកព្យាបាលនៅមន្ទីពេទ្យនេះបើយោងតាមប្រភពព័ត៌មានពីចៅហ្វាយក្រុង Maurice Belikoussou ប្រាប់ទៅកាន់ភ្នាក់ងារ Associated Press៕