ស្តេចថៃ Vajiralongkorn ត្រូវគេបាញ់ដោយប្រើកាំភ្លើងខ្លីនៅអាល្លឺម៉ង់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៧

អាជ្ញាធរក្នុងប្រទេសអាល្លឺម៉ង់និយាយថាស្តេចថៃមិនទទួលរងរបួសអ្វីនោះទេនៅពេលដែលក្មេងប្រុស២នាក់បាញ់គាត់នៅពេលមេឃព្រលឹមស្រាងៗ។ ព្រះអង្គម្ចាស់ Vajiralongkorn បានទៅប្រទេសអាល្លឺម៉ង់ ហើយបានជិះកង់នៅពេលព្រលឹមស្រាងៗនៅក្បែរអាកាសយាន្តដ្ឋាន Munich។ ក្រោយមកមានក្មេង២នាក់ដែលម្នាក់អាយុ១៣ឆ្នាំ និងម្នាក់ទៀតអាយុ១៤ឆ្នាំបានបាញ់ពីទ្វារបង្អួចផ្ទះក្នុងក្រុង Erding កាលពីថ្ងៃទី១០ ខែមិថុនា នេះបើយោងតាមប្រភពព្រះរាជអាជ្ញារ។ គេមិនប្រាកដថាគ្រាប់នោះបាញ់ចំព្រះអង្គឬអត់នោះទេ ក៏ប៉ុន្តែពុំមាននរណាម្នាក់រងរបួសនោះទេ។ អ្នកនាំពាក្យព្រះរាជអាជ្ញាបានឲ្យដឹងថា ក្រោយមកក៏មានការបាញ់ថែមទៀតនៅពេលមនុស្សមួយក្រុមបានជិះកាត់មុខឡានរបស់ព្រះអង្គ។ គេមិនទាន់ដឹងថាក្មេងទាំងនោះដឹងថាពួកគេបានបាញ់លើនរណាឬក៏អត់នោះទេ។ ក្រោយមកក្មេងអាយុ១៤ឆ្នាំត្រូវគេស៊ើបអង្កេតពីបទប៉ុនប៉ងបំពានរាងកាយ ទោះបីជាព្រះអង្គម្ចាស់បដិសេធមិនធ្វើការចោទប្រកាន់។ ចំពោះក្មេងអាយុ១៣ឆ្នាំពិតជាមានវ័យក្មេងណាស់ដែលត្រូវប្រឈមនឹងព្រះរាជអាជ្ញាក្រោមច្បាប់របស់ប្រទេសអាល្លឺម៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here