សមរភូមិដើម្បីទីក្រុងម៉ូស៊ូល៖ កងកម្លាំងអ៊ីរ៉ាក់ទប់ទល់នឹងការវាយប្រហាររបស់ក្រុមឧទ្ទាម IS

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៧

កងកម្លាំងអ៊ីរ៉ាក់បានប្រយុទ្ធទប់ទល់នឹងក្រុមឧទ្ទាម IS ដែលព្យាយាមវាយប្រហារខណៈដែលពួកគេវាយសម្រុកចូលទីក្រុងចាស់។ ក្រុមឧទ្ទាម IS បានពង្រាយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅជាច្រើនតំបន់ភាគខាងត្បូងទីក្រុង ដើម្បីវាយប្រហារលើកងកម្លាំងអ៊ីរ៉ាក់។ យោធាអ៊ីរ៉ាក់បានប្រយុទ្ធតបតរាល់ការវាយប្រហាររបស់ក្រុមឧទ្ទាម។ ការប្រឹងប្រែងសម្រុកចូលទីក្រុងចាស់កម្លាំងយោធាអ៊ីរ៉ាក់ប្រកាសថាពួកគេដណ្តើមបានសង្កាត់ Faruq ដែលមានទីតាំងស្ថិតនៅភាគខាងជើងឆៀងខាងលិចទីក្រុងចាស់។ ការវាយប្រហារដណ្តើមទីក្រុងម៉ូស៊ូលចាប់ផ្តើមកាលពីខែតុលាឆ្នាំមុនដែលទីក្រុងនោះត្រូវក្រុមឧទ្ទាមកាន់កាប់តាំងពី២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here