អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក រៀបចំគម្រោងការសម្លាប់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៧

យោងតាមសារព័ត៌មានជាតិរបស់ប្រទេសជប៉ុន Asahi Shimbun បានឲ្យដឹងថាអតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោកស្រី Park Geun-hye កំពុងរៀបចំផែនការលួចធ្វើឃាតមេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ប្រភពបន្តថាអតីតប្រធានាធិបតីលោកស្រី ប៉ាក ដែលរងការចោទប្រកាន់រឿងអាស្រូវពុករលួយបានចុះហត្ថលេខាលើឯកសារមួយដែលអនុម័តលើ “ការផ្លាស់ប្តូរមេដឹកនាំ” នៅក្នុងប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០១៥។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ប្រទេសកូរ៉េខាងត្បូងកំពុងរៀបចំប្រតិបត្តិការដើម្បីអនុវត្តផែនការនេះ។ របាយការណ៍បញ្ជាក់ថាគម្រោងដែលរៀបចំនោះនឹងធ្វើឲ្យមានការបង្កគ្រោះថ្នាក់ចរាចរណ៍ដោយឡានឬរថភ្លើងដែលដឹកលោក គីម ជុងអ៊ុន។ សេចក្តីរាយការណ៍បន្តទៀតថានឹងអាចបង្កើតជារដ្ឋប្រហារនៅកូរ៉េខាងជើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here