ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៧
រដ្ឋាភិបាលស៊ីរីទំនងជាទទួលយកការព្រមានពីអាមេរិកដោយមិនវាយប្រហារអាវុធសារធាតុគីមី នេះបើយោងតាមប្រភពព័ត៌មានពីលេខាធិការការពារជាតិលោក James Mattis។ សេតវិមានបាននិយាយថាសកម្មភាពវាយប្រហារអាវុធគីមីស្រដៀងគ្នានេះឃើញមាននៅមូលដ្ឋានអាកាសមួយកន្លែងមុនពេលដែលភ្នាក់ងារ Sarin រងការចោទប្រកាន់ថាបាញ់ទម្លាក់សារធាតុគីមីទៅលើក្រុមឧទ្ទាម Khan Sheikhoun កាលពីខែមេសា។ អាមេរិកព្រមានថាកងកម្លាំងមេបញ្ជាការយោធាលោក Bashar al-Assad នឹងត្រូវតែទទួលខុសត្រូវគ្រប់យ៉ាងបើសិនជាមានការវាយប្រហារដោយអាវុធគីមី។ ក្រុម Damascus ច្រានចោលការចោទប្រកាន់ ហើយលោក Matt កត់សម្គាល់ថាពួកគេមិនបានធ្វើវាទេ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Jeff Davis និយាយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានសង្កេតមើលសកម្មភាពនៅមូលដ្ឋានអាកាស Shayrat ដែលមានចំងាយប្រមាណជា២៥គីឡូម៉ែត្រនៅភាគអាគ្នេយ៍ទីក្រុង Homs ហើយបានចង្អុលបង្ហាញអំពីការត្រៀមវាយប្រហារប្រើប្រាស់អាវុធគីមីរបស់ស៊ីរី។ លោកបន្ថែមទៀតថាសកម្មភាពដែលទាក់ទងមានដូចជាការប្រើប្រាស់យន្តហោះដោយផ្សារភ្ជាប់ជាមួយអាវុធបាញ់សារធាតុគីមីជាដើម។ ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ធ្លាប់បញ្ជាឱ្យមានការវាយប្រហារគ្រាប់មីស៊ីលលើទីក្រុង Shayrat កាលពីខែមេសា ក្រោយពីមន្រ្តីអាមេរិកសន្និដ្ឋានថាកន្លែងនោះជាកន្លែងដែលយន្តហោះស៊ីរីវាយប្រហារលើក្រុមឧទ្ទាម Khan Sheikhoun ដោយសារធាតុគីមីលើភ្នាក់ងារបំផ្ទុះ Sarin៕