ជម្លោះនៅស៊ីរី៖ បំផ្ទុះគ្រាប់បែកនៅទីក្រុង Damascus

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវាយប្រហារនៅរាជធានីរបស់ប្រទេសស៊ីរីបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៩នាក់ស្លាប់។ ប៉ូលិសចាប់បានឡានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៣គ្រឿងដោយឡានទាំងនោះព្យាយាមបើកចូលរាជធានីនេះបើយោងតាមប្រភពព័ត៌មានទូរទស្សន៍។ ប៉ូលិសបញ្ឈប់ឡាន២គ្រឿង និងសាកសួរ ប៉ុន្តែអ្នកបើកឡានទី៣បើកចូលទៅតំបន់ Tahrir ភាគខាងកើតរួចក៏បំផ្ទុះខ្លួនឯង។ ការបំផ្ទុះនេះបានបណ្តាលឲ្យមនុស្ស១៩នាក់ស្លាប់ និងមនុស្ស ១២នាក់ផ្សេងទៀតរងរបួស។ ករណីបំផ្ទុះនេះពុំទាន់មានក្រុមណាមួយចេញមុខអះអាងនៅពីក្រោយការវាយប្រហារនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here