ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០១៧
យ៉ាងហោចណាស់មានមនុស្ស១នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស ក្រោយពេលមានអគ្គិភ័យឆាបឆេះនៅជំរំជនភៀសខ្លួនស៊ីរីភាគខាងកើតទីក្រុង Lebanon ជិតទីក្រុង Qab Elias។ កាមេរ៉ាដែលនៅជិតកន្លែងកើតហេតុបានបង្ហាញឲ្យឃើញថាជំរំរងការបំផ្លិចបំផ្លាញទាំងស្រុង។ ភ្នាក់ងារជនភៀសខ្លួនរុស្ស៊ីប្រាប់បណ្តាញសារព័ត៌មាន Reuters ថានៅតំបន់នោះមានផ្ទះជនភៀសខ្លួន ១០២គ្រួសារ។ ការឆេះនេះបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមួយចំនួនផ្សេងទៀតរងរបួស។ យោងតាមការអះអាងពីកាកបាទក្រហមបានឲ្យដឹងថា មនុស្ស៦នាក់រងរបួស និង២នាក់ទៀតស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។ កាកបាទក្រហម Lebanese បញ្ជាក់បន្ថែមទៅកាន់ភ្នាក់ងារបណ្តាញសារព័ត៌មានថាមានជនភៀសខ្លួន៧០០នាក់ត្រូវជម្លៀសពីជំរំដែលរងភ្លើងឆេះនោះ៕