មនុស្ស២នាក់បាត់ខ្លួនក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលបាញ់គ្រាប់បាល់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៧

មនុស្ស២នាក់បាត់ខ្លួននៅពេលមានភ្លើងឆេះខ្លាំងនៅអតីតមជ្ឈមណ្ឌលបាញ់គ្រាប់បាល់ (Paintball)។ មជ្ឍមណ្ឌលអគ្គិភ័យ និងជួយសង្គ្រោះ Merseyside បាននិយាយថាមានគេទូរស័ព្ទហៅមន្រ្តីរបស់លោកទៅវិថី Helens នៅម៉ោងប្រមាណជា១៧:០០ BST។ អ្នកនាំពាក្យនិយាយថាក្រុមការងារ៦នាក់ស្ថិតនៅកន្លែងកើតហេតុនោះ ហើយបានឲ្យដឹងថាមនុស្ស២នាក់ដែលគេឃើញនៅក្នុងអាគារនោះមិនទាន់រកឃើញនៅឡើយទេ។ អ្នកស្រុក និងអ្នកជំនួញនៅក្បែរនោះត្រូវបានគេណែនាំបិទទ្វារ និងបង្អួច។ ផ្លូវ Borough ផ្លូវ Prescot និងផ្លូវ Eccleston សុទ្ធតែត្រូវបិទទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here