មនុស្ស១៨នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនៅរដ្ឋ Bavaria

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៧

មនុស្ស១៨នាក់ស្លាប់នៅពេលដែលឡានក្រុងបុកជាមួយឡានដឹកទំនិញ ហើយបានផ្ទុះឆេះនៅលើផ្លូវហាយវេ A៩ ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ គ្រោះថ្នាក់នេះបណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់ ៣០នាក់រងរបួស និង២នាក់ផ្សេងទៀតត្រូវសង្គ្រោះបន្ទាន់។ គ្រោះថ្នាក់រវាងរថយន្តទាំង២នេះមានគេអះអាងថាមិនប៉ះទង្គិចគ្នាខ្លាំងនោះទេ គឺរថយន្តទាំង២បើកក្នុងល្បឿនយឺតៗដូចគ្នា។ ឡានដឹកទំនិញក៏ឆេះដែរ ហើយស្ថិតនៅពីខាងមុខឡានក្រុង។ គេហទំព័រព័ត៌មានអាល្លឺម៉ង់ Frankenpost បានរាយការណ៍ថាឡានដឹកទំនិញនោះមានដឹកពូក និងខ្នើយ។ ព័ត៌មានដដែលបានបញ្ជាក់ឲ្យដឹងថាសម្រាប់អ្នកបើកបរឡានដឹកទំនិញមិនមានគ្រោះថ្នាក់ទេ ហើយគាត់បានប្រាប់ប៉ូលិសថារថយន្តក្រុងបោលចូលមកបុកឡានរបស់គាត់ហើយក៏ផ្ទុះឆេះឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here