ជនជាតិស៊ុយអ៊ែត៣នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពីបទបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០១៧

បុរស៣នាក់បានទៅចូលរួមចលនា neo-Nazi ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃសុក្រ។ បុរសជនជាតិស៊ុយអ៊ែត៣នាក់ឈ្មោះ Viktor Melin អាយុ២៣ឆ្នាំ លោក Jimmy Jonasson អាយុ៥០ឆ្នាំ និងលោក Anton Thulin អាយុ២០ឆ្នាំបានចូលរួមចលនា neo-Nazi ដោយធ្វើការបំផ្ទុះគ្រាប់បែក។ លោក Viktor Melin ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំកន្លះពីបទវាយប្រហារបំផ្ទុះគ្រាប់បែកនៅហាងលក់សៀវភៅ និង មណ្ឌលជ្រកកោនទី១ ហើយថែមទាំងប៉ុនប៉ងវាយប្រហារបំផ្ទុះគ្រាប់បែកនៅមណ្ឌលជ្រនកោនទី២។ ការវាយប្រហារនេះកើតឡើងនៅខែវិច្ឆិកា និងខែមករា។ ការបំផ្ទុះនេះមិនបណ្តាលឲ្យមនុស្សស្លាប់នោះទេ ប៉ុន្តែមានមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរនៅពេលមានការវាយប្រហារនៅមណ្ឌលជ្រកកោនទី១។ លោក Jimmy Jonasson ត្រូវជាប់គុក៥ឆ្នាំពីបទជំនួយការរៀបចំការផ្ទុះទាំង២លើក។ សម្រាប់ លោក Anton Thulin ត្រូវជាប់ពន្ធនាគារ៦ខែក្រោយពីជួយរៀបគម្រោងវាយប្រហារបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here