ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៧
ប៉ូលិសអ៊ីរ៉ង់បាញ់សម្លាប់អ្នកវាយប្រហារដោយកាំបិតម្នាក់នៅស្ថានីយ៍រថភ្លើង។ បុរសម្នាក់បានវាយប្រហារលើបព្វជិយ និងអ្នកដ៏ទៃផ្សេងទៀតដោយប្រើកាំបិតនៅស្ថានីយ៍រថភ្លើងកាលពីថ្ងៃសៅរ៍។ ក្រោយមកប៉ូលិសបាញ់សម្លាប់អ្នកវាយប្រហារដោយកាំបិតនោះនេះបើយោងតាមប្រភពព័ត៌មានពីទូរទស្សន៍អ៊ីរ៉ង់។ ដំបូងប៉ូលីសបាញ់ជនដៃដល់ រួចមកជនដៃដល់ក៏រងរបួស ប៉ុន្តែក្រោយមកអ្នកវាយប្រហារដោយប្រើកាំបិតរូបនោះក៏បានស្លាប់នេះបើយោងតាមប្រភពព័ត៌មានពី Tamhidi។ Tamhidi បានបន្តទៀតថាអ្នកវាយប្រហារនោះជាជនដែលមានស្មារតីមិនគ្រប់៕