ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០១៧
រដ្ឋមន្រ្តីប្រទេសអាល្លឺម៉ង់បានឲ្យដឹងថាជនជាតិអាល្លឺម៉ង់២នាក់ត្រូវគេសម្លាប់ និងភ្ញៀវទេចរ៤នាក់ទៀតរងរបួសនៅសណ្ឋាគារ Red Sea ក្នុងរាជធានី Hurghada នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យក្រសួងដែលដកស្រង់ដោយ Reuters។ ហេតុការនេះបានកើតឡើងក្រោយពីមានបុរសម្នាក់បានបង្ករឲ្យមានការទាស់ទែងគ្នាយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ។ ព័ត៌មានបន្ថែមនោះគេដឹងថាអ្នកស្លាប់ទាំង២នាក់ជាស្រ្តី។ យោងតាមអ្វីដែលគេប្រមូលព័ត៌មានបាននោះទង្វើនេះគឺជាការវាយប្រហារដោយចេតនាទៅលើភ្ញៀវទេសចរបរទេសដែលជាបទល្មើសព្រហ្មទណ្ឌ៕