ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៧
ទាហានប៉ាឡេស្ទីនម្នាក់បើកឡានសំដៅទៅក្រុមយោធាអ៊ីស្រាអែលនៅតំបន់ West Bank កាលពីថ្ងៃអង្គារ៍។ ក្រោយមកកងកម្លាំងក៏បាញ់សម្លាប់បុរសម្នាក់នោះនេះបើយោងតាមប្រភពព័ត៌មានពីយោធាអ៊ីស្រាអ៊ែល។ ភ្នាក់ងារសង្គ្រោះអ៊ីស្រាអ៊ែលលោក Magen David Adom និយាយថាទាហាន២នាក់រងរបួសបន្តិចបន្តូចពីការប៉ះទង្គិចជាមួយឡាននោះ។ ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងភ្លាមៗកងកម្លាំងអ៊ីស្រាអ៊ែលបានបាញ់អ្នកបង្កហេតុនេះបើយោងតាមប្រភពព័ត៌មានពីយោធាអ៊ីស្រាអែល៕