កូនប្រុសរបស់ Donald Trump និងជំនួយការបានផ្តល់សក្ខីកម្មនៅព្រឹទ្ធសភាអំពីប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៧

កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កូនប្រសារ និងអតីតអ្នកដឹកនាំយុទ្ធនាការបានផ្តល់សក្ខីកម្មនៅចំពោះមុខព្រឹទ្ធសភាអំពីការចោទប្រកាន់ការចូលលុកលុយរបស់រុស្ស៊ីក្នុងការបោះឆ្នោតឆ្នាំ២០១៦។ លោក Donald Trump Jr, Jared Kushner និង Paul Manafort ត្រូវសួរចម្លើយអំពីទំនាក់ទំនងរបស់ពួកលោកជាមួយមន្ត្រីរុស្ស៊ី។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីបាននិយាយថាលោកនឹងមិនដាក់ឈ្មោះ Jeff Sessions ជាអគ្គមេធាវីប្រសិនបើគាត់ដឹងថាគាត់មិនអាចជួយខ្លួនគាត់ពីការស៊ើបអង្កេតនេះ។ លោកប្រធានាធិបតីរូបនេះក៏បាននិយាយផងដែរអំពីការសន្ទនាដែលមិនត្រូវបានគេបង្ហាញនៅពេលថ្មីៗនេះជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងពិធីជប់លៀងសន្និបាទ G២០ នៅប្រទេសអាល្លឺម៉ង់។ គួរបញ្ជាក់ផងដែរថាព្រឹទ្ធសភា និងក្រសួងយុត្តិធម៌កំពុងស៊ើបអង្កេតថាប្រទេសរុស្ស៊ីពិតជាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដើម្បីព្យាយាមផ្តល់ជំនួយដល់លោក Donald Trump មែនឬអត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here