នាវាចម្បាំងអាមេរិកទំនងជាមានកំហុសក្នុងការបុកទូកដឹកទំនិញ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៧

មន្ត្រីយោធាអាមេរិកមួយរូបនិយាយនៅថ្ងៃសុក្រថានាវិកនាវាពិឃាតដែលបើកបុកនាវាដឹកទំនិញទង់ជាតិហ្វីលីពីននឹងត្រូវទទួលខុសត្រូវចំពោះការប៉ះទង្គិចនេះដែលបង្កឲ្យស្លាប់នាវិកសហរដ្ឋអាមេរិក៧នាក់។ មន្ត្រីរូបនេះប្រាប់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា “តាមមើលទៅវាហាក់ដូចជានាវិកនៅលើនាវា USS Fitzgerald ជាអ្នកមានកំហុស។ ពួកគេត្រូវទទួលខុសត្រូវក្នុងវិធីមួយចំនួនសម្រាប់សកម្មភាពរបស់ពួកគេ។ នេះគឺជាអ្វីដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយមាននាវិក៧នាក់បាត់បង់ជីវិត”។ អ្នកនាំពាក្យជាន់ខ្ពស់ លោកឧត្តមសនីយ៍ Dawn Cutler សង្កត់ធ្ងន់ថាការស៊ើបអង្កេតស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ហើយវាឆាប់ពេកក្នុងការចេញផ្សាយព័ត៌មានច្បាស់លាស់នោះ។ ចំណែកលោក Cutler និយាយឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា “វាមិនទាន់គ្រប់គ្រាន់ក្នុងការព្យាករណ៍អំពីមូលហេតុឬបញ្ហាផ្សេងទៀតនៅឡើយទេ”។ មន្ត្រីការពារជាតិរូបនេះនិយាយថាការស៊ើបអង្កេតនេះទំនងជាត្រូវចេញផ្សាយក្នុងរយៈពេលមួយខែទៀត។ ពួកនាវិកត្រូវស្លាប់ក្នុងការប៉ះទង្គិចមួយមុនថ្ងៃរះនៅថ្ងៃទី១៧ ខែមិថុនារវាងនាវាពិឃាត USS Fitzgerald និងនាវា ACX Crystal ទង់ជាតិហ្វីលីពីននៅឆ្នេរដឹកជញ្ជូនរបស់ប្រទេសជប៉ុន។ នាវិកស្លាប់នេះមានអាយុចាប់ពី១៩ ឆ្នាំដល់ ៣៧ឆ្នាំដែលរកឃើញនៅមួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នានេះ។ យោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុនឱ្យដឹងថាមានការប៉ះទង្គិចនាវាប្រមាណជា៣០លើកក្នុងមួយទសវត្សរ៍កន្លងមកនេះនៅក្នុងតំបន់ដឹកជញ្ជូនដែលមានភាពមមាញឹករួមទាំងឧប្បត្តិហេតុឆ្នាំ២០១៣ ដែលសមាជិកនាវិកជប៉ុន៦នាក់ស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here