ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៧
លោកវេជ្ជបណ្ឌិតក្រុម MSF បានបើកដំណើរការឃ្លីនិកមួយនៅ Kunduz ក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍នេះបើយោងតាមការដកស្រង់ពីព័ត៌មានផ្លូវការដោយ Reuters។ ឃ្លីនិក MSF ជាឃ្លីនិកដំបូងបង្អស់ដែលបើកបម្រើការនៅក្នុងទីក្រុងនៃប្រទេសអាហ្វហ្គានីស្ថានតែក្រោយមករងការវារងការខូចខាតពីការវាយប្រហារតាមអាកាសកាលពីឆ្នាំ២០១៥ ហើយបានបន្សល់មនុស្សរស់៤២នាក់។ ការបើកឃ្លីនិកជាជំហានដំបូងក្នុងការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តនៅក្នុងក្រុង Kunduz ហើយសម្រាប់ក្រុមគ្រូពេទ្យការបើកដំណើរការនេះមានសារៈសំខាន់ខ្លាំងណាស់នេះបើយោងតាមការលើកឡើងរបស់មេដឹកនាំក្រុមគ្រូពេទ្យ MSF បានប្រាប់ទៅភ្នាក់ងារព័ត៌មាន Reuters៕