ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៧
ទីក្រុង Damascus មិនមានការប្រើអាវុធគីមីចាប់តាំងពីមានការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើតំបន់ Shayrat Airbase នៅខេត្ត Idlib កាលពីខែមេសានេះបើយោងតាមប្រភពលោក Joseph Dunford អគ្គសេនាធិការអាមេរិកនិយាយកាលពីថ្ងៃសៅរ៍នៅវេទិកាសន្តិសុខ Aspen។ លោកបន្ថែមទៀតថាលោកគិតថាប្រធានធិបតីលោក Assad ទទួលបានសារជាសំឡេងខ្លាំងៗ និងច្បាស់ថាការប្រើប្រាស់អាវុធគីមីគឺមិនអាចទទួលយកបានទេ ហើយការប្រើអាវុធគីមីផ្តល់ផលលំបាកដល់ប្រជាជន។ ពេលវេលានឹងប្រាប់ពីការពិតនេះបើយោងតាមប្រភពពីលោក Dunford លើកឡើងនៅពេលមានសំនួរចោទសួរថាតើអាកប្បកិរិយារបស់ស៊ីរីផ្លាស់ប្តូររបៀបណាចាប់តាំងពីមានការវាយប្រហារនោះមក។ នៅថ្ងៃទី៧ ខែមេសាប្រធានាធិបតីអាមេរិកលោក Donald Trump បញ្ជាឱ្យមានការវាយប្រហារតាមអាកាសនៅអាកាសយានដ្ឋានស៊ីរីក្នុងការឆ្លើយតបទៅនឹងការវាយប្រហារប្រើគីមីដែលគេចោទប្រកាន់ និងស្តីបន្ទោសលើរដ្ឋាភិបាលលោក Assad។ ផ្ទុយទៅវិញលោក Assad បានបដិសេធថាលោកមិនធ្វើការវាយប្រហារដោយប្រើសារធាតុគីមីនោះទេ៕