អ៊ីស្រាអ៊ែលលវាយប្រហារតំបន់ Gaza បន្ទាប់ពីមានគ្រាប់ផ្លោងចូលអ៊ីស្រាអ៊ែល

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧

កងទ័ពអ៊ីស្រាអ៊ែលបានវាយប្រហារទីតាំងអ៊ីស្លាម Hamas នៅតំបន់ Gaza កាលពីថ្ងៃចន្ទ។ កងទ័ពនិយាយថារថក្រោះអ៊ីស្រាអ៊ែលលតម្រង់គោលដៅមួយនៅ Hamas ក្នុងតំបន់ហ្គា Gaza Strip ភាគខាងត្បូងនៅពេលព្រឹកព្រលឹម។ ប្រភពពីសន្តិសុខ Hamas បានឲ្យដឹងថាការវាយប្រហារតាមអាកាសចំនួន៥លើកមកលើទីតាំងបុស្តិ៍សង្កេតការណ៍របស់កងយោធារបស់ក្រុមនេះនៅក្បែរ Khan Yunis ភាគខាងត្បូង Gaza។ ប្រភពបានបន្តថាការវាយប្រហារដាច់ដោយឡែកមួយធ្លាក់លើដីសម្បទាននៅកណ្តាល Gaza ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។ កងទ័ពនិយាយថាការវាយប្រហាររបស់អ៊ីស្រាអ៊ែលកើតឡើងរាប់សិបម៉ោងបន្ទាប់ពីគ្រាប់ផ្លោងចេញពីតំបន់ Gaza Strip វាយប្រហារចំតំបន់ជាយមួយនៅអ៊ីស្រាអ៊ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here