ចាប់ខ្លួនស្រ្តីជាសមាជិក IS ៧នាក់នៅភាគពាយព្យទីក្រុង Samarra

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧

ឧត្តមសេនីយ៍ Emad al-Zuhairi មេបញ្ជាការប្រតិបត្តិការប្រចាំទីក្រុង Samarra ប្រកាសថាសមាជិករដ្ឋអ៊ីស្លាម៧នាក់ត្រូវចាប់ខ្លួនកាលពីថ្ងៃអង្គារនេះនៅភាគពាយព្យទីក្រុង Samarra។ ក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ព័ត៌មានសម្ងាត់នៃប្រតិបត្តិការទីក្រុង Samarra ទទួលបានជោគជ័យនៅថ្ងៃនេះក្នុងការចាប់ខ្លួនស្ត្រីជាសមាជិក IS ចំនួន៧នាក់ដែលស្ថិតនៅភាគពាយព្យនៃទីក្រុង Samarra។ នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថាសមាជិក IS ដែលជាស្ត្រីនេះចេញពីរាជធានីម៉ូស៊ូលឆ្ពោះទៅទីកាន់ទីក្រុងបាដាដដោយប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ។ ដោយឡែកនៅក្នុងសេចក្តីថ្លែងការណ៍ដោយសារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិបានឲ្យដឹងថាយន្ដហោះអ៊ីរ៉ាក់បានបើកការវាយប្រហារតាមអាកាសជាច្រើនលើកដែលធ្វើឲ្យទីជម្រករបស់ពួក IS និងអាវុធរបស់ពួកគេត្រូវបំផ្លាញចោល។ លើសពីនេះទៀតពួកសកម្មប្រយុទ្ធ IS ២១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងប្រតិបត្តិការយោធាភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ាក់។ គួរបញ្ជាក់ថាកងទ័ពអ៊ីរ៉ាក់បានធ្វើឲ្យជីវិតវិលត្រឡប់ទៅរកស្ថានភាពជាប្រក្រតីវិញក្នុងទីក្រុងដ៏ធំៗដែលស្ថិតនៅក្នុងខេត្ត Anbar រួមមានទីក្រុង Fallujah ទីក្រុង Ramadi និងទីក្រុងផ្សេងៗទៀបន្ទាប់ពីបានកាន់កាប់ឡើងវិញនៃខេត្តនេះ។ ទោះជាយ៉ាងណាក៏ដោយទីក្រុងមួយចំនួនដែលស្ថិតនៅភាគខាងលិចនៃខេត្ត Anbar មានដូចជាទីក្រុង Annah ទីក្រុង Qaim និងទីក្រុង Rawa នៅតែស្ថិតនៅក្រោមការកាន់កាប់ដោយក្រុមជ្រុលនិយមនៅឡើយចាប់តាំងពីឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here