ជនចំណាកស្រុកនៅ Calais ប្លន់រថយន្តបន្ទាប់ពីប្រើដុំឥដ្ឋវាយប្រហារអ្នកបើកបរជនជាតិអង់គ្លេស

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០១៧

អ្នកបើកបរឡានដឹកទំនិញអង់គ្លេសម្នាក់រងការវាយប្រហារនៅទីក្រុង Calais ភាគខាងជើងប្រទេសបារាំងដោយសារជនអន្តោប្រវេសន៍ប្លន់យកយានយន្តរបស់គាត់ដើម្បីជិះចូលចក្រភពអង់គ្លេស។ ឧបទ្ទវហេតុនេះកើតឡើងខណៈដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សចេញផ្សាយរបាយការណ៍មួយថ្កោលទោសលើការរំលោភបំពានរបស់ប៉ូលិសបារាំងលើអ្នកស្វែងរកសិទិ្ធជ្រកកោន។ ជនចំណាកស្រុករាប់រយនាក់បានវិលត្រឡប់ទៅតំបន់ Calais វិញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបើទោះបីជាមានការវាយកំទេចលំនៅឋានរបស់ពួកគេដែលគេស្គាល់ថាជាព្រៃនោះក៏ដោយ។ យោងតាមប្រភពសមាគមផ្លូវថ្នល់ (RHA) បានឲ្យដឹងថាអ្នកបើកបរជនជាតិអង់គ្លេសបានឈប់រថយន្តរបស់គាត់នៅលើផ្លូវហាយវេ A១៦ នៅខាងក្រៅទីក្រុង Calais ជិត Marck នៅពេលដែលគាត់កត់សម្គាល់ឃើញជនអន្តោប្រវេស្តន៍ព្យាយាមឡើងលើឡានរបស់គាត់។ គាត់ក៏បានចុះចេញពីរថយន្តដើម្បីពិនិត្យមើលការខូចខាតរបស់រថយន្ត។ នៅពេលដែលគាត់ចេញពីរថយន្តដើម្បីពិនិត្យមើលការខូចខាតរបស់រថយន្តជនអន្តោប្រវេស្តន៍មួយក្រុមវាយក្បាលរបស់គាត់ដោយដីឥដ្ឋ និងអ្នកផ្សេងទៀតឡើងជិះលើរថយន្តរបស់គាត់ហើយបើកឡានទៅកំពង់ផែដើម្បីដេញថ្លៃចូលទៅកាន់ចក្រភពអង់គ្លេស។ ការប៉ុនប៉ងរបស់ពួកគេបរាជ័យនៅពេលប៉ូលិសបញ្ឈប់រថយន្តមុនពេលពួកគេទៅដល់កំពង់ផែ។ RHA និយាយថាការអ្នកបើកបរម្នាក់នោះ (មិនបញ្ចេញឈ្មោះ) ឥឡូវនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានរបួសក្បាលធ្ងន់ធ្ងរ។ ការវាយប្រហារនេះបានព្រមានដល់អ្នកដឹកជញ្ជូនផ្សេងទៀតនៅតាមព្រំដែនអង់គ្លេសថានឹងប្រឈមមុខជាមួយជនអន្តោប្រវេសន៍ដែលចង់ចូលទៅចក្រភពអង់គ្លេសឥតឈប់ឈរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here