មន្រ្តីអ៊ីរ៉ាក់ម្នាក់ស្លាប់ និងអ្នកផ្សេងទៀតបាត់ខ្លួនក្នុងការវាយឆ្មក់របស់ក្រុមរដ្ឋអ៊ីស្លាមនៅភាគខាងត្បូងរាជធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៧

ទីភ្នាក់ងារសារព័ត៌មាន Waradana រាយការណ៍ថាមន្រ្តីអ៊ីរ៉ាក់ម្នាក់ស្លាប់ខណៈដែលអ្នកផ្សេងទៀតបាត់ខ្លួននៅក្នុងការវាយឆ្មក់មួយនៅភាគខាងត្បូងខេត្ត Nineveh ដែលប្រព្រឹត្តឡើងដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ប្រភពពីប៉ូលិសម្នាក់បាននិយាយថាវរសេនីយឯកមកពីនាយកដ្ឋានសន្តិសុខជាតិត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់នេះ។ ការវាយឆ្មក់បានធ្វើឡើងនៅក្នុងភូមិ al-Najma ក្នុងតំបន់ Qayyarah ភាគខាងត្បូងខេត្ត Nineveh។ ការទម្លាក់គ្រាប់បែក និងការវាយប្រហារប្រដាប់អាវុធត្រូវបានគេមើលឃើញថាកើតឡើងស្ទើរតែរៀងរាល់ថ្ងៃដើម្បីប្រឆាំងនឹងសមាជិកសន្តិសុខ ក្រុមយោធា និងប្រជាជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដណ្ដើមយកតំបន់ដែលបានគ្រប់គ្រងដោយពួក IS ក្នុងឆ្នាំ២០១៦។ ម្យ៉ាងវិញទៀតទោះបីជារដ្ឋាភិបាលបានប្រកាសអំពីការទទួលជ័យជម្នះលើពួក IS នៅក្នុងរាជធានីម៉ូស៊ូលកាលពីខែកក្កដាក៏ដោយក៏អ្នកសង្កេតការណ៍បានរាយការណ៍ឲ្យដឹងថាពួក IS នៅតែមានការគំរាមកំហែងដល់ផ្នែកសន្តិសុខដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here