ដោយសារភ្លើងប្រចណ្ឌរបស់ប្រពន្ធក្រុម IS បានដុតសម្លាប់ប្តី និងប្រពន្ធទី២នៅក្នុងទីក្រុង Tal Afar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៧

ប្រភពក្នុងស្រុកនិយាយកាលពីពីថ្ងៃអាទិត្យនេះថាសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមម្នាក់ត្រូវគេដុតសម្លាប់ជាមួយប្រពន្ធរបស់គាត់បន្ទាប់ពីអាពាហ៍ពិពាហ៍របស់ពួកគេបានបញ្ចប់នៅក្នុងទីក្រុង Tal Afar ភាគខាងលិចរាជធានីម៉ូស៊ូល។ ប្រភពមួយបានប្រាប់សារព័ត៌មាន AlSumaria ថាសមាជិក IS ម្នាក់ និងប្រពន្ធទី២របស់គាត់ត្រូវគេដុតសម្លាប់នៅក្នុងផ្ទះរបស់ពួកគេនៅឯជាយក្រុង Tal Afar បន្ទាប់ពីភរិយាដំបូងរបស់គាត់ដែលធ្វើការនៅនាយកដ្ឋានមួយរបស់ក្រុមនេះបានដុតផ្ទះរបស់ពួកគេរួចហើយរត់គៀចខ្លួនទៅកន្លែងដែលគេមិនស្គាល់។ ក្រុមនេះបានផ្សព្វផ្សាយពីឈ្មោះ និងលក្ខណៈពិសេសរបស់ភរិយាដំបូងដើម្បីចាប់ខ្លួន។ ប្រភពនេះបានបន្ថែមទៀតថាឧប្បត្តិហេតុនេះកើតឡើងដោយសារការប្រចណ្ឌ។ គួរបញ្ជាក់ថាទីក្រុង Tal Afar គឺជាបន្ទាយមួយដ៏សំខាន់ដែលសព្វថ្ងៃនៅតែស្ថិតនៅក្រោមការកាន់កាប់ដោយពួកអ៊ីស្លាមចាប់តាំងពីខែសីហាឆ្នាំ២០១៤ ហើយក្រុមនេះបានប្រកាសដោយខ្លួនឯងថាទីនេះជាទឹកដីរបស់រដ្ឋអ៊ីស្លាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here