មនុស្ស១,៨០០នាក់ភៀសខ្លួនពីភូមាកាលពីសប្ដាហ៍មុន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៧

ជនមូស្លីមរ៉ូហ៊ីងយ៉ាចំនួនប្រមាណជា១,៨០០០នាក់បានឆ្លងចូលប្រទេសបង់ក្លាដេសកាលពីសប្តាហ៍មុននេះបើយោងតាមប្រភពព័ត៌មានពីអង្គការអន្តោប្រវេសន៍អន្តរជាតិហៅកាត់ថា IOM និយាយកាលពីថ្ងៃពុធ។ ពួកគេភៀសខ្លួនដើម្បីគេចចេញពីអំពើហិង្សាដ៏អាក្រក់បំផុតនៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ាដែលអូសបន្លាយអស់រយៈពេល៥ឆ្នាំមកហើយ។ ពួកអ្នកបះបោររ៉ូហ៊ីងយ៉ាវាយប្រហារជាបន្តបន្ទាប់ទៅលើកងកម្លាំងសន្តិសុខនៅភាគខាងជើងរដ្ឋរ៉ាឃីនរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ និងបានបង្កើនការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។ រដ្ឋាភិបាលបានជម្លៀសអ្នកកាន់ព្រះពុទ្ធសាសនារ៉ាឃីនរាប់ពាន់នាក់។ IOM បន្ថែមទៀតថាវាមានការលំបាកក្នុងការប៉ាន់ប្រមាណចំនួនមនុស្សដែលជាប់នៅតាមព្រំដែនប្រទេសជិតខាង ប៉ុន្តែប្រភពបានបន្ថែមថាមានមនុស្សខ្ទង់រាប់រយ និងរាប់ពាន់នាក់ជាប់នៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here