លោកស្រី Aung San Suu Kyi៖ ប្រទេសភូមាកំពុងព្យាយាមការពារប្រជាពលរដ្ឋទាំងអស់ដែលនៅក្នុងរដ្ឋរងការហែកហួរដោយជម្លោះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៧

មេដឹកនាំប្រទេសភូមាលោកស្រី Aung San Suu Kyi និយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋាភិបាលរបស់លោកស្រីកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារប្រជាពលរដ្ឋនៅក្នុងរដ្ឋរ៉ាឃីន និងប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ាចំនួនពី១៨,០០០នាក់ដល់១៦៤,០០០នាក់ដែលភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស។ ពាក់ព័ន្ធនឹងកិច្ចការពារនេះលោកស្រី Aung San Suu Kyi មិនបានសំដៅច្បាស់ៗលើការរត់ចេញរបស់ក្រុមរ៉ូហ៊ីងយ៉ានោះទេ។ ក្រុមរ៉ូហ៊ីងយ៉ាទាំងនោះមានជនជាតិភាគតិចដែលរត់ភៀសខ្លួនដោយសាមានការវាយប្រហាររបស់ក្រុមប៉ះបោរកាលពីថ្ងៃទី២៥ ខែសីហា និងការវាយលុករបស់កងទ័ព ប៉ុន្តែលោកស្រីបានបញ្ជាក់ថារដ្ឋបាលរបស់លោកស្រីកំពុងតែព្យាយាមយ៉ាងល្អបំផុតដើម្បីថែរក្សាប្រជាពលរដ្ឋទាំងអស់។ អ្នករិះគន់លោកខាងលិចបានចោទប្រកាន់លោកស្រី Aung San Suu Kyi ថាមិននិយាយការពារក្រុម រ៉ូហ៊ីងយ៉ាដែលមានប្រជាជនប្រមាណ១,១លាននាក់ដោយអ្នករិះគន់ទាំងនោះបានត្អូញត្អែរពីការកើតទុក្ខទោម្នេញជាច្រើន ហើយជាពិសេសប្រជាជនភូមាភាគច្រើនជាពុទ្ធសាសនិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here