Lee Ming-che៖ សកម្មជនតៃវ៉ាន់ត្រូវបានកាត់ទោសនៅប្រទេសចិន

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧

លោក Lee Ming Che សកម្មជនអាយុ៤២ឆ្នាំរូបនេះបានបាត់ខ្លួននៅក្នុងប្រទេសចិននៅក្នុងខែមីនា ហើយក្រោយមកមានគេដឹងថាត្រូវឃុំខ្លួន។ មានព័ត៌មានតិចតួចណាស់ដែលផ្តល់ដោយអាជ្ញាធរចិន ប៉ុន្តែករណីនេះមានឥទ្ធិពលលើតៃវ៉ាន់ដែលមានទំនាក់ទំនងតឹងតែងជាមួយចិន។ ចំណែកប្រពន្ធរបស់គាត់ លោកស្រី Lee Ching-Yu ដែលអំពាវនាវឱ្យដោះលែងប្តីគាត់ក៏មកចូលរួមសវនាការនៅក្នុងខេត្តហ៊ូណាន។ នាងបានព្រមានថាគាត់អាចត្រូវគេដាក់សម្ពាធឱ្យសារភាពប្រឆាំងនឹងឆន្ទៈរបស់គាត់។ សូមបញ្ជាក់ថាលោក Lee ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលដែលល្បីឈ្មោះខាងប្រជាធិបតេយ្យ និងសកម្មជនសិទិ្ធនៅតៃវ៉ាន់។ កាលពីថ្ងៃទី១៩ ខែមីនាលោកបានធ្វើដំណើរទៅកាន់ទឹកដីពាក់កណ្តាលស្វយ័តចិន និងម៉ាកាវ បន្ទាប់មកបានផ្លាស់ទៅខេត្តក្វាងទុងភាគខាងត្បូងប្រទេសដែលលោកបាត់ខ្លួន។ ហើយកាលពីថ្ងៃទី២៩ ខែមីនាប្រទេសចិនបានប្រកាសថាលោកលីត្រូវគេឃុំឃាំងដោយសារតែ “ការបន្តសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ” និងគាត់ត្រូវបានគេសង្ស័យថា បានធ្វើឱ្យខូចអំណាចរដ្ឋហើយថា គាត់ត្រូវបានឃុំខ្លួននៅខេត្តហ៊ូណាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here