មនុស្សប្រមាណជា៨០នាក់ស្លាប់ក្នុងការវាយប្រហាររបស់ ISIS នៅអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៧

ចំនួនអ្នកស្លាប់កើនឡើងច្រើនជាង៨០នាកក្នុងការវាយប្រហាររបស់ឧទ្ទាមកំណត់គោលដៅលើជនជាតិអ៊ីស្លាមស៊ីអ៊ីតដែលតែងតែទៅភោជនីដ្ឋានក្នុងតំបន់នោះញឹកញាប់នេះបើយោងតាមប្រភពព័ត៌មានផ្លូវការរបស់អ៊ីរ៉ាក់។ អភិបាលខេត្តលោក Yahya al-Nassiri និយាយថាមានមនុស្ស៨៤នាក់ស្លាប់ និង៩៣នាក់រងរបួសនៅក្នុងការវាយប្រហារនៅតំបន់ Nasiriyah ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ក្នុងចំណោមអ្នកស្លាប់មានជនជាតិអ៊ីរ៉ង់៧នាក់ និង១៦នាក់រងរបួស។ លោក al-Nassiri បន្ថែមថាប្រធានស៊ើបការណ៍សម្ងាត់របស់ខេត្តនេះត្រូវគេដកចេញ ហើយក្រសួងមហាផ្ទៃអំពាវនាវឱ្យមានការស៊ើបស៊ើបអង្កេតលើប្រធានស៊ើបការណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here