លោក Nicholas Maduro ចោទសមាជិកគណបក្សប្រឆាំងថាបានរៀបចំការវាយប្រហារដោយចេតនាដើម្បីរំខានការផ្តល់សេវាសាធារណៈ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៧

ប្រធានាធិបតី Venezuelan លោក Nicholas Maduro មាប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកបានលុបចោលផែនការមួយដែលរៀបចំឡើងក្នុងគោលបំណងរំខានដល់ថាមពលរបស់ជាតិដូចជាទឹក និងការផ្គត់ផ្គង់ប្រេងសាំង ដោយរដ្ឋាភិបាលចោទប្រកាន់សមាជិកគណបក្សប្រឆាំងថាបានរៀបចំគម្រោងនេះ។ លោក Maduro រៀបរាប់បន្ថែមថាក្រុមអ្នកធ្វើផែនការគឺជាក្រុមស្តាំនិយម ។ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋលោកបញ្ចាក់ឲ្យដឹងថាគេចោទប្រកាន់ក្រុមភេរវករថាជាមេដឹកនាំនៃក្រុមប្រឆាំង។ លោក Maduro និយាយថាស្ថានទូតអាមេរិកបានដើរតួជាមេគំនិតនៅពីក្រោយផែនការផ្តួលរំលំដែលគ្រោងនឹងចាប់ផ្តើមធ្វើនៅថ្ងៃចន្ទនេះ។ ប្រធានាធិបតី Venezuelan បន្តទៀតថាមានភស្តុតាងជាក់ស្តែងច្បាស់លាស់នៅក្នុងករណីនេះដោយភស្តុតាងនោះ លោកអនុប្រធាន Tarack el Aissami ជាអ្នកផ្តល់កាលពីថ្ងៃអង្គារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here