ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៧
ក្រុង Tehran និងក្រុង Ankara សន្យានៅថ្ងៃពុធថាពួកគេនឹងធានាថាព្រំដែននៅក្នុងតំបន់នេះថានឹងមិនមានការផ្លាស់ប្តូរទេបន្ទាប់ពីមានការធ្វើប្រជាមតិប្រជាធិបតេយ្យជាមួយកម្លាំងឃើដក្នុងប្រទេសអ៊ីរ៉ាក់នាពេលថ្មីៗនេះនេះបើយោងតាមប្រភពព័ត៌មានពីលោកប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ដែលមានប្រសាសន៍កាលពីថ្ងៃពុធ។ លោក Rouhani មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅក្រុង Tehran ថាលោកនឹងមិនទទួលយកការផ្លាស់ប្តូរព្រំដែននៅក្នុងតំបន់នោះទេ។ ទាំងប្រទេសអ៊ីរ៉ង់ និងទួរគីបានជំទាស់ការធ្វើប្រជាមតិកាលពីសប្តាហ៍មុន ហើយថែមទាំងបានបញ្ជូនកងទ័ពទៅតំបន់ព្រំដែនរបស់ពួកគេ។ រដ្ឋាភិបាលកណ្តាលរបស់អ៊ីរ៉ាក់ក៏បានប្រឆាំងនឹងការបោះឆ្នោតដែរ៕