លោក ដូណាល់ ត្រាំ ជម្រុញឱ្យព្រឹទ្ធសភាស៊ើបអង្កេតទៅលើ “បណ្តាញព័ត៌មានក្លែងក្លាយ” របស់សហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧

ខណៈដែលគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាកំពុងស៊ើបអង្កេតទៅលើករណីប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធក្នុងការបោះឆ្នោតនៅអាមេរិកឆ្នាំ២០១៦ លោក ប្រធានាធិបតី ដូណាល់ ត្រាំ ជម្រុញឱ្យស្ថាប័ននេះពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកដើម្បីដឹងថាហេតុអ្វីបានជាសម្បូរព័ត៌មានក្លែងក្លាយ? រយៈពេលមួយថ្ងៃបន្ទាប់ពីការស៊ើបអង្កេតរយៈពេលមួយខែទៅលើការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីក្នុងការបោះឆ្នោតនៅអាមេរិកលោក ត្រាំ បង្ហោះសារមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នះបន្ទាប់ពីគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាកែលម្អទៅលើអ្នកយកព័ត៌មានអំពីបញ្ហារបស់ខ្លួនថា “ហេតុអ្វីមិនមានគណៈកម្មាធិព្រឹទ្ធសភាពិនិត្យមើលបណ្តាញព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសរបស់យើងដើម្បីដឹងអំពីមូលហេតុនៃព័ត៌មានក្លែងក្លាយ? ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកត្អូញត្អែរជាយូរមកហើយអំពីបណ្តាញសារព័ត៌មានសំខាន់ៗរបស់អាមេរិកដែលប្រឆាំងនឹងរូបលោកក្នុងអំឡុងពេល និងក្រោយពេលការបោះឆ្នោត។ ប្រធានាធិបតីនេះក៏ទម្លាយឈ្មោះសារព័ត៌មានទាំងនោះដូចជា Washington Post, The New York Times និង CNN ដែលជា “ព័ត៌មានក្លែងក្លាយ”។ កាលពីថ្ងៃពុធនេះ លោក ត្រាំ (Trump) ក៏ចោទប្រកាន់ទៅលើសារព័ត៌មាន NBC ដែលរាយការណ៍ព័ត៌មានក្លែងក្លាយថារដ្ឋលេខាធិការ Rex Tillerson គំរាមលាលែងពីតំណែងថែមទៀត។ លោក Tillerson ប្រាប់ទៅកាន់ពួកអ្នកយកព័ត៌មានថា លោកមិនដែលគិតចាកចេញពីតំណែងរបស់លោកទេ ហើយលោកថែមទាំងរៀបរាប់រឿងនេះថាជា “កំហុសឆ្គង” និង “មិនសមហេតុសមផល” ទាល់តែសោះ។ អនុប្រធានប្រធានាធិបតីនេះក៏បដិសេធចំពោះការអះអាងរបស់សារព័ត៌មាន NBC ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here