ប្រទេសអាឡឺម៉ង់ដាក់ពង្រាយយន្តហោះឃ្លាំមើល Tornado ប្រឆាំងនឹង ISIS ចំនួន៤គ្រឿងទៅប្រទេសហ្សក់ដានី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧

កាលពីថ្ងៃពុធទាហានអាឡឺម៉ង់បានបញ្ជូនយន្តហោះចម្បាំងចំនួន៤គ្រឿងហោះហើរទៅកាន់ប្រទេសហ្សក់ដានីក្រោយពីកម្លាំងប្រដាប់អាវុធ និងកងកម្លាំងចម្រុះបានកំចាត់ឧទ្ទាមពីប្រទេសទួរគីនេះបើយោងតាមសេចក្តីរាយការណ៍ពី AFP។ នៅខែមិថុនាក្រុងប៊ែឡាំងបានសម្រេចចិត្តដកក្រុមចម្រុះចេញបន្ទាប់ពីក្រុង Ankara បដិសេធម្តងហើយម្តងទៀតចំពោះតំណាងរាស្ដ្រអាឡឺម៉ង់អំពីការផ្តល់សិទ្ធិធ្វើដំណើរឲ្យកងទ័ពអាឡឺម៉ង់ចំនួន២៥០នាក់។ ក្រោយមកកងកម្លាំងទាំងនោះបានពង្រាយនៅមូលដ្ឋានទ័ពអាកាស Incirlik របស់ទួរគីនៅជិតប្រទេសស៊ីរីវិញ។ ប្រទេសអាឡឺម៉ង់ក៏បានកាត់បន្ថយកងនាវា Tornado ក្នុងការបន្តវាយប្រហារឧទ្ទាមដោយបន្ថយយន្ដហោះពីចំនួន៦គ្រឿងមក៤គ្រឿងវិញ។ ក្រសួងការពារជាតិអាឡឺម៉ង់បាននិយាយថាក្នុងរយៈពេលតែពីរឬបីថ្ងៃយន្តហោះនេះនឹងបន្តបេសកកម្មរបស់ខ្លួនជាធម្មតាជាមួយដៃគូដែលជាកម្លាំងចម្រុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here