ប្រតិបត្តិការយោធាកំពុងដំណើរការនៅជិតព្រំដែនប្រទេមាលីបន្ទាប់ពីមានការវាយប្រហារសម្លាប់ទាហានសហរដ្ឋអាមេរិក និង Niger

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧

ប្រភពយោធាបាននិយាយថាប្រតិបត្តិការយោធាចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍នៅជិតព្រំដែនប្រទេស Niger និងប្រទេសមាលីបន្ទាប់ពីសមាជិកកងកម្លាំងពិសេសសហរដ្ឋអាមេរិកចំនួន៣នាក់ និងទាហាន Niger ចំនួន៥នាក់ត្រូវក្រុមអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណសម្លាប់។ ភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថាការវាយប្រហារដែលបានធ្វើឱ្យទាហានអាមេរិកចំនួន២នាក់រងរបួសនោះកើតឡើងនៅពេលដែលពួកគេល្បាតនៅភាគនិរតីប្រទេស Niger។ ប្រភពព័ត៌មានពីសន្តិសុខ Niger បានឲ្យដឹងថាទាហាន Niger អាមេរិក និងបារាំងកំពុងធ្វើប្រតិបត្តិការយោធានៅក្នុងតំបន់ជិតព្រំដែន។ យោងតាមប្រភព
មន្ត្រីក្រសួងការពារជាតិមាលីបានឱ្យដឹងថាប្រតិបត្ដិការយោធាកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស Niger ហើយកងកម្លាំងមាលីបានពង្រឹងប៉ុស្តិ៍ត្រួតពិនិត្យតាមបណ្តោយព្រំដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here