ចាប់ខ្លួន៤នាក់នៅពីក្រោយព័ត៌មានបំផ្ទុះគ្រាប់បែកដែលបង្ខំឱ្យជម្លៀសមនុស្សរាប់ពាន់នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧

លោក Aleksandr Bortnikov នាយកប្រតិបត្តិសន្ដិសុខសហព័ន្ធរុស្ស៊ីហៅកាត់ថា FSB មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថាសន្ដិសុខសហព័ន្ធរុស្ស៊ីកំណត់បានអត្តសញ្ញាណជនល្មើស៤នាក់ដែលជាអ្នកនៅពីក្រោយរលកនៃការហៅទូរស័ព្ទដែលបង្កឲ្យមានការជម្លៀសប្រជាជនច្រើនពាន់នាក់ចេញពីទីក្រុងប្រមាណជា១០០ទីក្រុងនៅប្រទេសរុស្ស៊ីកាលពីដើមខែកញ្ញា។ លោកបន្តថា បច្ចុប្បន្នជនសង្ស័យទាំងអស់សុទ្ធតែជាអ្នកនៅក្រៅប្រទេសរុស្ស៊ី ហើយការហៅទូរស័ព្ទចូលធ្វើឡើងលើទឹកដីរបស់ប្រទេសខាងក្រៅ។ ទោះបីជាយ៉ាងណាក៏គេជឿជាក់ថាក្នុងចំណោមភេរវករតាមទូរស័ព្ទមានប្រភពនៅរុស្ស៊ីដែរ។ លោកបន្ថែមថាឥឡូវនេះ FSB កំពុងធ្វើការជាមួយភ្នាក់ងារដែលជាដៃគូបរទេសដើម្បីកំណត់ទីតាំងបណ្តុះបណ្តាលរបស់ភេរវករ។ មនុស្សជាងកន្លះលាននាក់ត្រូវគេជម្លៀសចេញពីមជ្ឈមណ្ឌលផ្សារទំនើប ស្ថានីយ៍រថភ្លើង និងកន្លែងផ្សេងទៀតនៅទូរទាំងប្រទេសរុស្ស៊ីកាលពីដើមខែកញ្ញាដោយសារមានការគំរាមបំផ្ទុះគ្រាប់បែកពីជនអនាមិកដែលពុំមានក្រុមណាមួយចេញមុខអះអាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here