ប្រធានអង្គការសហប្រជាជាតិ៖ កុមារជាង៨,០០០នាក់ស្លាប់ និងរងរបួសនៅក្នុងជម្លោះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើឡើងថាវាជារឿងមិនអាចទទួលយកបាន និងគួរឱ្យតក់ស្លុតបំផុតដែលកុមារជាង៨,០០០នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងជម្លោះកាលពីឆ្នាំមុនក្នុងប្រទេសស៊ីរី នៅប្រទេស Yemen ប្រទេស Congo និងប្រទេសអាហ្វហ្គានីស្ថាន។ ប្រមុខអង្គការសហប្រជាជាតិមានប្រសាសន៍នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីកុមារ និងជម្លោះប្រដាប់អាវុធនៅថ្ងៃព្រហស្បតិ៍ថា អង្គការសហប្រជាជាតិបានផ្ទៀងផ្ទាត់រកឃើញថាកុមារស្លាប់ចំនួន៣,៥១២នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានច្រើនជាង៤០ភាគរយនៃចំនួនសរុប និងជាចំនួនខ្ពស់បំផុតដែលធ្លាប់បានកត់ត្រានៅក្នុងប្រទេសនេះបើយោងតាមសេចក្តីរាយការណ៍របស់ AP។ ចំនួនក្មេងទាំងនោះមានចំនួនច្រើនជាងការស្លាប់របស់ក្មេងនៅប្រទេសសូម៉ាលី និងស៊ីរីបើប្រៀបធៀបក្នុងឆ្នាំ២០១៥។ អង្គការសហប្រជាជាតិបានបញ្ជាក់ពីឧប្បត្តិហេតុចំនួន១៦៩ករណីដែលប៉ះពាល់ដល់ក្មេងចំនួន១,០២២នាក់នៅក្នុងប្រទេសស៊ូដង់ខាងត្បូងដោយចំនួន៦០ភាគរយនៃពួកក្មេងទាំងនោះត្រូវបានជ្រើសរើស និងប្រើប្រាស់ដោយកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលនេះបើយោងតាមប្រភពព័ត៌មាន Guterres៕

LEAVE A REPLY

Please enter your comment!
Please enter your name here