ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៧
ទីក្រុង Ankara សម្របសម្រួលសកម្មភាពរបស់ខ្លួននៅខេត្តអ៊ី Idlib ប្រទេសស៊ីរីជាមួយក្រុង Moscow នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តីទួរគី Binali Yildirim នៅថ្ងៃអាទិត្យ។ ប្រទេសទួរគីនឹងធានាឲ្យបាននូវសន្តិសុខនៅខេត្ត Idlib ហើយលោកនាយករដ្ឋមន្រ្តីកំពុងធ្វើការជាមួយប្រទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយថ្ងៃប្រធានាធិបតី Recep Tayyip Erdogan មានប្រសាសន៍អំពីទ័ពទួរគីកំពុងត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រឹងប្រែង ដឹកនាំដោយកងទ័ពស៊ីរីសេរីដើម្បីបណ្តេញក្រុមឧទ្ទាមចេញពីតំបន់នោះ៕