យន្តហោះរុស្ស៊ីបើកការវាយប្រហារជាង១៨០លើកក្នុងរយៈពេល២៤ម៉ោង

0

ប្រភពព័ត៌មានពិ RT ចុះផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧

កងកម្លាំងអាកាសរុស្ស៊ីនៅក្នុងប្រទេសស៊ីរ៉ីបានធ្វើការវាយប្រហារចំនួន១៨២លើកប្រឆាំងនឹងក្រុមភេរវករ ISIS/ISIL នៅខេត្ត Deir ez-Zor ភាគខាងលិចប្រទេសអ៊ីរ៉ាក់នេះបើយោងតាមប្រភពមន្រ្តីក្រសួងការពារជាតិរុស្ស៊ីនិយាយកាលពីថ្ងៃអង្គារ។ TASS បានដកស្រង់សម្តីរបស់លោក Igor Konashenkov អ្នកតំណាងក្រសួងថាក្នុងរយៈពេល២៤ម៉ោងយន្តហោះចម្បាំង
រុស្ស៊ីបានវាយប្រហារចំនួន១៨២លើកប្រឆាំងនឹងក្រុមភេរវករអន្តរជាតិ។ លោកនិយាយថាការវាយប្រហារតាមអាកាសត្រូវបានបញ្ជូនទៅកាន់បន្ទាយដ៏រឹងមាំមួយនៅជិត Mayadin លើច្រាំងខាងកើទន្លេ Euphrates និងវាយប្រហារនៅស្តុកកាំភ្លើងធំ និងធុងគ្រាប់រួមទាំងបណ្តាញផ្លូវក្រោមដីដ៏ធំមួយដែលផ្ទុកទៅដោយក្រុមភេរវករដែលជាជនជាតិដើមភាគតិចនេះបើយោងតាមប្រភពព័ត៌មាន CIS និង Algeria។ យោងតាមការត្រួតពិនិត្យបញ្ជាក់ពីការការវាយប្រហារបំផ្លាញរថក្រោះចំនួន៤គ្រឿង រថពាសដែក៣គ្រឿង យានយន្តបិទផ្លូវចំនួន៩គ្រឿងបំពាក់ដោយកាំភ្លើងធុនធ្ងន់ និងកាំជ្រួចមីស៊ីលចំនួន២។ លោកបានបន្ថែមថាការវាយប្រហារតាមអាកាសសម្លាប់ភេរវជនរាប់សិបនាក់ក៏ដូចជាមានការវាយប្រហារក្បែរតំបន់ Hatla នៅលើមណ្ឌលបញ្ជាការ IS និងក្រុមសកម្មប្រយុទ្ធសកម្មចំនួន៣ក្រុមដែលមកពីអ៊ីរ៉ាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here