សមាជិកសភា ៖ ពួក hacker របស់កូរ៉េខាងជើងអាចលួចយកផែនការរបស់យោធាកូរ៉េខាងត្បូង និងអាមេរិក

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧

ក្រុមចារកម្មកូរ៉េខាងជើងប្រហែលជាបានលួចឯកសារយោធាជាច្រើនដែលមានទាំងផែនការប្រតិបត្តការណ៍សង្គ្រាមចុងក្រោយរបស់កូរ៉េខាងត្បូង និងអាមេរិក នេះបើយោងតាមការដកស្រង់សម្តីរបស់សមាជិកសភាគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង។ អ្នកតំណាងគណបក្សប្រជាធិបតេយ្យលោក Rhee Cheol-hee បានអះអាងថាឯកសារយោធាទំហំ២៣៥ជីហ្គាបៃត្រូវគេយកចេញពីមជ្ឈមណ្ឌលការពារទិន្នន័យរួមគ្នា។ Yonhap និយាយថាការលួចទិន្នន័យប្រមាណ៨០ភាគរយមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ ហើយលោកបន្ថែមថាការវាយប្រហារលួចទិន្ន័យធ្វើឡើងកាលពីខែកញ្ញាឆ្នាំមុន។ Reuters និយាយថា Pyongyang បដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារតាមអ៊ីនធើណែត ហើយថែមទាំងបានរិះគន់ក្រុង Seoul ចំពោះការអះអាងអំពីការវាយប្រហារតាមអ៊ីនធើណែតបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here