ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៥នាក់ និងអ្នកប្រយុទ្ធស្ម័គ្រចិត្តជាច្រើននាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាក្នុងក្រុង Shirqat

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧

សមាជិករដ្ឋអ៊ីស្លាម១៥នាក់ និងក្រុមអ្នកប្រយុទ្ធស៊ីវិលស្ម័គ្រចិត្តស្លាប់កាលពីថ្ងៃអង្គារនេះនៅក្នុងប្រតិបត្តិការសន្តិសុខមួយនៅភាគខាងកើតក្រុង Shirqat ខេត្ត Salahuddin។ ប្រភពសន្តិសុខមួយបានប្រាប់សារព័ត៌មាន Baghdad Today ឲ្យដឹងថាក្រុមអ្នកប្រយុទ្ធកុលសម្ព័ន្ធស្ម័គ្រចិត្តបានតាមប្រមាញ់សមាជិករដ្ឋអ៊ីស្លាមស្ថិតនៅក្នុងតំបន់ Tal al-Hawa។ តាមរយៈការតាមប្រមាញ់នេះក្រុមអ្នកប្រយុទ្ធស្ម័គ្រចិត្តបានសម្លាប់ពួកសកម្មប្រយុទ្ធ៨នាក់ ចំណែកឯអ្នកនៅសេសសល់ពួកគេធ្វើពុតជាស្លាប់ហើយបំផ្ទុះគ្រាប់បែកខ្សែក្រវ៉ាត់ដោយខ្លួនឯងបណ្តាលឲ្យក្រុមអ្នកប្រយុទ្ធស្ម័គ្រចិត្ត៧នាក់ស្លាប់។ ជនស៊ីវិលក្នុងក្រុង Shirqat បានបង្កើតក្រុមប្រយុទ្ធដើម្បីជួយដល់កងកម្លាំងសន្តិសុខប្រយុទ្ធនឹងក្រុម IS តូចៗដែលនៅសេសសល់ក្នុងក្រុង។ បញ្ជាការយោធារបស់ប្រទេសអ៊ីរ៉ាក់ប្រកាសថាបានកាន់កាប់ក្រុង Shirqat ឡើងវិញកាលពីចុងខែកញ្ញានេះ។ គួរបញ្ជាក់ថាយុទ្ធនាការទ្រង់ទ្រាយធំមួយដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦ ដើម្បីកាន់កាប់ឡើងវិញជុំវិញតំបន់សំខាន់ៗដែលស្ថិតក្រោមការកាន់កាប់របស់ពួក IS ចាប់ពីឆ្នាំ២០១៤។ យុទ្ធនាការនេះបានរំដោះអតីតរាជធានីម៉ូស៊ូល ក្រុង Tal Afar ក្រុង Hawjaស្ថិតនៅក្នុងខេត្ត Kirkuk និង ក្រុង Annah របស់ខេត្ត Anbar។ ចំណែកឯក្រុង Rawa និងក្រុង Qaim របស់ខេត្ត Anbar បច្ចុប្បន្ននេះនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួក IS នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here