វិមានក្រឹមឡាំងចាត់ទុកអ្នកវាយប្រហារនៅក្នុងក្រុងម៉ូស្គូជាមនុស្សឆ្កួត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៧

វិមានក្រឹមឡាំងសម្តែងការអាណិតអាសូរ និងគាំទ្រដល់ពិធីការនីវិទ្យុសញ្ជាតិរុស្ស៊ី Tatiana Felgengauer ដែលត្រូវគេចាក់ចំកនៅស្ថានីយ៍វិទ្យុ Ekho Moskvy កាលពីថ្ងៃចន្ទ។ វិមានក្រឹមឡាំងចាត់ទុកអ្នកវាយប្រហារនោះជាមនុស្សឆ្កួត។ លោក Dmitry Peskov អ្នកនាំពាក្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin រិះគន់វិមានក្រឹមឡាំងថាខ្វះការទទួលខុសត្រូវចំពោះការឆ្លើយតបប្រឆាំងនឹងអ្នកកាសែត។ លោក Peskov និយាយថាការព្យាយាមភ្ជាប់ឧបទ្ទវហេតុសោកនាដកម្មនេះទៅនឹងរឿងផ្សេងទៀតគឺមិនសមហេតុសមផលនោះទេ។ នៅថ្ងៃអង្គារជនល្មើសលោក Boris Grits ជាប់ចោទពីបទប៉ុនប៉ងធ្វើឃាតចូលខ្លួនសារភាពកំហុស។ លោកស្រី Felgengauer នៅដឹងខ្លួន និងស្ថិតក្នុងសភាពធ្ងន់ធ្ងរដដែល ប៉ុន្ដែវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យដែលលោកស្រីទទួលបានការព្យាបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសម្លេងបំពង់ករបស់នាងពុំមានការប៉ះពាល់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here