លោក Mattis ថ្លែងនៅទីក្រុងសេអ៊ូលថាសហរដ្ឋអាមេរិកមិនអាចទទួលយកការបាញ់នុយក្លេអ៊ែររបស់កូរ៉េខាងជើងទេ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០១៧

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis និយាយនៅថ្ងៃសៅរ៍នេះថា លោកមិនគិតថាសហរដ្ឋអាមេរិកអាចទទួលយកការបាញ់នុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងនោះទេ ហើយលោកព្រមានថាការពន្លឿនកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខផងដែរ។ លោក Mattis រងការឈឺចាប់ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍របស់លោកទៅកាន់ទ្វីបអាស៊ីដើម្បីបញ្ជាក់ថាការទូតគឺជាមធ្យោបាយរបស់អាមេរិក និងជាសារមួយក្រោយពេលដែលលោកវិលត្រឡប់ពីកិច្ចចរចាយោធាថ្នាក់កំពូលនៅទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ និងនៅតំបន់ព្រំដែនដ៏តានតឹងជាមួយប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ។ ទោះបីជាយ៉ាងណាក៏ដោយលោកបានព្រមានទីក្រុងព្យុងយ៉ាងថាយោធារបស់ប្រទេសនេះគ្មានការប្រកួតប្រជែងជាមួយនឹងសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូងនោះទេ ហើយទំនាក់ទំនងការទូតគឺមានប្រសិទ្ធភាពបំផុតនៅពេលនេះ។ លោក Mattis និយាយថា “កុំធ្វើឱ្យមានកំហុសឆ្គងណាមួយតាមរយៈការវាយប្រហារទៅលើសហរដ្ឋអាមេរិកឬសម្ព័ន្ធមិត្តរបស់យើង។ ហើយការប្រើអាវុធនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើងនឹងត្រូវឆ្លើយតបវិញភ្លាមៗតាមកងកម្លាំងយោធាដ៏មានប្រសិទ្ធភាព និងលើសលុបបំផុត”។ សមភាគីកូរ៉េខាងត្បូងរបស់លោក Mattis គឺលោក Song Young-moo រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងច្រានចោលគំនិតដែលចង់ដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅកាន់ឧបទ្វីបនេះ។ សម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូងមានសមត្ថភាពក្នុងការឆ្លើយតបចំពោះការវាយប្រហារដោយនុយក្លេអ៊ែរពីកូរ៉េខាងជើងពេលណាក៏បាន។ ភាពតានតឹងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកកើតឡើងបន្ទាប់ពីការបាញ់សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលជាបន្តបន្ទាប់ដោយក្រុងព្យុងយ៉ាង និងការឌឺដងពាក្យសំដីគ្នាទៅវិញទៅមករវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ CIA និយាយថាកូរ៉េខាងជើងមានរយៈពេលប៉ុន្មានខែប៉ុណ្ណោះក្នុងការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរដើម្បីវាយលុកសហរដ្ឋអាមេរិក ប៉ុន្តែលោក Trump ប្តេជ្ញាចិត្តដើម្បីការពាររឿងនេះមិនអោយកើតឡើងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here