ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៧
កងកម្លាំងអាកាសអ៊ីរ៉ង់កំពុងធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួនដើម្បីបង្ហាញសមត្ថភាពក្នុងកិច្ចការពារដែនអាកាសនេះបើយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មាន IRNA។ AP និយាយថាសមយុទ្ធនេះប្រព្រឹត្តទៅនៅជិតទីក្រុង Isfahan ជាទីតាំងរបស់រោងចក្រនុយក្លេអ៊ែរសំខាន់របស់អ៊ីរ៉ង់។ យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះគ្មានអ្នកបើកត្រូវគេសាកល្បងប្រហែល៤០០គីឡូម៉ែត្រនៅភាគខាងត្បូងនៃរដ្ឋធានី Tehran។ ឧត្តមសេនីយ៍ Masoud Rouzkhosh អ្នកនាំពាក្យយោធារៀបរាបឲ្យដឹងថាការហ្វឹកហាត់រយៈពេល២ថ្ងៃនេះមានបំណងពង្រឹងសមត្ថភាពរបស់កម្លាំងអាកាសក៏ដូចជាបង្ហាញពីអំណាចយោធារបស់អ៊ីរ៉ង់៕