ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០១៧
កងកម្លាំងអាកាសអាមេរិកបាននិយាយថាកំពុងស៊ើបអង្កេតការបរាជ័យរបស់ខ្លួនក្នុងការបញ្ចូលព័ត៌មានអំពីប្រវត្តិឧក្រិដ្ឋកម្មរបស់លោក Devin Patrick Kelley ទៅកាន់មូលដ្ឋានទិន្នន័យជាតិ។ គួររំលឹកឡើងផងដែរថាអតីតអាកាសយានិក Kelly ត្រូវតុលាការកាត់ទោសដោយសារមានអំពើហិង្សាក្នុងគ្រួសារកាលពីឆ្នាំ ២០១២ ហើយរារាំងមិនឱ្យកាន់កាប់ឬទិញកាំភ្លើងឡើយ។ ប៉ុន្តែកាលពីឆ្នាំមុន គាត់អាចទិញកាំភ្លើងដែលគាត់បានប្រើនៅក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ ទៅលើព្រះវិហារតូចមួយនៅខាងក្រៅទីក្រុង San Antonio។ គាត់បានសម្លាប់មនុស្ស២៦នាក់ ហើយរត់ចេញពីកន្លែងកើតហេតុដោយសុវត្តិភាព។ ក្រោយមកគេរកឃើញគាត់ស្លាប់នៅក្នុងឡាន។ យោងតាមសេចក្តីរាយការណ៍របស់ប៉ូលិស បានឲ្យថាលោកស្លាប់ដោយសារតែគ្រាប់កាំភ្លើងដែលបាញ់ដោយខ្លួនឯង។ ផ្ទុយពីសេចក្តីរាយការណ៍នេះផងដែរ លោក Freeman Martin ដែលគេដកស្រង់សម្តីដោយសារព័ត៌មាន Associated Press បានឱ្យដឹងថា Kelley អាយុ២៦ឆ្នាំក៏ត្រូវបានគេបាញ់ត្រូវជើង និងដងខ្លួនរបស់គាត់ដោយប្រជាពលរដ្ឋម្នាក់ដែលជានាយកប្រចាំតំបន់ នាយកដ្ឋានសុវត្ថិភាពសាធារណរដ្ឋ Taxas សហរដ្ឋអាមេរិក៕